khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ទោ គង់ ចាន់វាសនា
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិក​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អមដំណើរដោយប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ត្រីសាលាស្រុកកំពង់លែង លោកស្រីមេឃុំកំពង់ហៅ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ទោ គង់ ចាន់វាសនា ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីទាហានចោរឈ្លានពានសៀម នៅគេហដ្ឋានសពស្ថិតនៅភូមិកែងតាសុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងនាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ចំនួន១លានរៀល ទៅចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំក្ដុកក្ដួលបំផុតជាមួយក្រុមគ្រួសារសព និងបួងសួងសូមដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន គង់ ចាន់វាសនា បានទៅសោយសុខក្នុងសុខគតិភពដ៏ខ្ពង់ខ្ពស់កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
    សម្រួល​ខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ